នេះជាលើកទីមួយហើយដែលខ្ញុំសរសេរអត្ថបទជាភាសាជាតិ ខែ្មរ វាហាក់ដូចជាពិបាកបន្តិចក្នុងការសែ្វងរកអក្សរតំរូវតាម Keyboard ប៉ុនែ្តហាក់ដូចជាប្លែកម្យ៉ាងដែរ។ ងាកមកនិយាយសាច់រឿងដែលចង់និយាយពេលនេះវិញគឺ របៀបហៅសាច់ញាត្តិតាមខ្សែស្រឡាយចិនសែអោយបានត្រឹមត្រូវ។ តើអ្នកធ្លាប់មានចំងល់ទេថាតើពេលណាត្រូវនិយាយថា កូវ អ៊ី ស៊ឹម គឹម គូ ទ្រា ប៉ិ ចឹក....រឺមួយក៏អ្នកគ្រាន់តែហៅពួកគាត់ថា ពូ មា អ៊ំ មីង តាមរបៀបខែ្មរសុទ្ធសាធហ្មង?
ខ្ញុំគិតថាវាជាការល្អប្រសើរបើសិនជាយើងអាចហៅនរណាម្នាក់អោយបានត្រឹមត្រូវតាមឋានានុក្រម ពីព្រោះនេះជាការបញ្ជាក់ពីភាពចេះដឹង ភាពថៃ្លថ្នូរ និងការគោរពចំពោះបុគ្គលនោះ និងខ្លួនឯងផងដែរ។ ម្យ៉ាងទៀតការដឹងពី ឋានះអោយច្្បាស់លាស់អាចចៀសវាងការហៅម្តងប៉ិ ម្តងចឹក ម្តងទ្រា ។ល៕ ហើយភាពមិនច្បាស់អាចធើ្វអោយស្្ទាក់ស្ទើរខ្លាចលែងហ៊ាននិយាយទៅកាន់គាត់តែម្តង។
តារាងសងេ្ខបរបៀបហៅតាមឋានុក្រមកូនចៅចិន
ខ្ញុំគិតថាវាជាការល្អប្រសើរបើសិនជាយើងអាចហៅនរណាម្នាក់អោយបានត្រឹមត្រូវតាមឋានានុក្រម ពីព្រោះនេះជាការបញ្ជាក់ពីភាពចេះដឹង ភាពថៃ្លថ្នូរ និងការគោរពចំពោះបុគ្គលនោះ និងខ្លួនឯងផងដែរ។ ម្យ៉ាងទៀតការដឹងពី ឋានះអោយច្្បាស់លាស់អាចចៀសវាងការហៅម្តងប៉ិ ម្តងចឹក ម្តងទ្រា ។ល៕ ហើយភាពមិនច្បាស់អាចធើ្វអោយស្្ទាក់ស្ទើរខ្លាចលែងហ៊ាននិយាយទៅកាន់គាត់តែម្តង។
តារាងសងេ្ខបរបៀបហៅតាមឋានុក្រមកូនចៅចិន
ចំនាំ
គឹម=អាឃ្រឹម
គូ=អាគ្រូ
ចិក=អាចិក
ប៉ិ=អាប៉ិ
ចែ=អាចែ
ហ៊ា=អាហ៊ា
ចំនាំ ការហៅតាមរបៀបខ្មែរ
បើគាត់អាយុបងប៉ាម៉ាក់យើង= អ៊ំ(ប្រុស) និង អ៊ំ(ស្រី)
បើគាត់អាយុតិចជាង= ពូ រឺមា និង មីង
ដើម្បីបញ្ជាក់ការគួរសមយើងត្រូវថែមពាក្យ លោក រឺអ្នក។ ឧទាហរណ៍ លោកតា លោកអ៊ំ អ្នកមីង សុខសប្បាយទេ? ស្តាប់ទៅពិតជាសុភាពមែន។ បងប្អូនជីដូនមួយខ្ញុំប្រើពាក្យនេះញឹកញាប់ណា ទើបគាត់អាចឡើងជានាយកសាខាធានាគារអេស៊ីលីដា។
សង្ឃឹមថាអ្នកអាចយល់បានពីគំនិត និងគោលបំណង ក្នុងការសរសេររបស់ខ្ញុំ ថ្វីបើវាហាក់ដូចជាសងេ្ខបក៏ពិតមែន។ សូមអោយសំណាងល្អ។
12 comments:
hahah useful!!! the young generation never care about this te lolz.... hdhehe nice! u just learnt that by the way?
My comp can't read it. :(
hour, yes i just learnt it but i didn't remember all yet. haha. Are you good at it?
pm, ur pc need to install Khmer Unicode. Try to download khmer unicode.
I'm lazy to download Khmer Unicode.
No you are not lazy to download khmer Unicode. You are lazy with everything.
Lolz!!! That's so right! U know me..
nice post. easy to learn, but hard to remember,,confusing sometimes..
ដូចជាពិបាកចាំដែរហ្នឹង ។ ខ្ញុំខ្មែរសុទ្ធចឹង អត់ដឹងយកទៅហៅនៅណាទៀត តែចាំរកប្រពន្ធកាត់ចិនមួយ គ្រាន់ចេះហៅនឹងគេ ។
តាមពិត ខ្ញុំចង់ចេះយូរហើយ ។ អរគុណ
ចុះប្តីរបស់ប្អូនថ្លៃហៅថាម៉េចដែរ
ប្រពន្ធរបស់បងថ្លៃប្រុសហៅមិច
Thanks
Thanks
Post a Comment